Webtoon Completed

  • ប្រលោមលោកបែបគំនូររស់រវើកស្តីអំពីរឿងរ៉ាវស្នេហាយូរអង្វែងពេញមួយជីវិត។

    អេលីណា

    August 17, 2015
  • ជារឿងមួយកើតឡើងក្នុងពិភពមួយដែលប្រើប្រាស់អំណាចមន្តអាគមពីធម្មជាតិ។ ហាសិន កូនប្រុសរបស់រាន់ត្រូវបានចិញ្ចឹមបីបាច់ដោយអ្នកចេះមន្តអាគមដ៍មានឥទ្ធិពលម្នាក់ឈ្មោះ កាស៊ីន ហើយក៍ជាមិត្តភក្តិរបស់រាន់ដែរ។ រឿងចាប់ផ្តើមឡើងនៅពេលដែលហាសិនស្នើសុំកាស៊ីនឲ្យបញ្ជូនគាត់ទៅសាលាដើម្បីទទួលបាន​កាដូពីថ្ងៃមេលីដេ (ថ្ងៃទី២៩កុម្ភ´ដែលមានរឿងរាល់៤ឆ្នាំម្តង)។

    កាដូថ្ងៃ២៩កុម្ភៈ

    October 13, 2014
  • គីយូកូ ម៉ូកាមី បានរស់នៅជាមួយជា​មួយ​នឹង​ ស៊ូតារ៉ូ "​​ស៊ូ​ " ហ្វូវ៉ា​​​ ដែល​ជា​មិត្ត​នឹង​គ្នា​តាំង​ពី​នៅ​វ័យ​ក្មេង។ នាង​ដើរតាម​  ស៊ូ​ ទៅ​ទីក្រុង​តូ​ក្យូ។ លោក ស៊ូ​​ស្រម៉ៃ​ចង់​ក្លាយ​ជា​អ្នក​ចំរៀង​ដ៏​ល្បី​​។ ពេល​ដែល​ក្ដី​ស្រម៉ៃ​របស់​គេ​ក្លាយ​ជា​ការពិត​  គី​យូកូ (ក្មេងស្រីកំសត់)​ បាន​ដឹងរឿងមួយថា​​ ​ស៊ូ​​ សម្រេច​ចិត្តយក​នាង​មកសំរាប់​ធ្វើជា​​ស្រី​បំរើតែ​ប៉ុណ្ណោះ​។ គីយូកូសូម​ស្បថថានឹង​សងសឹក​​ជា​មួយ​នឹង​ ស៊ូ ធ្វើ​យ៉ាងណា​ធ្វើ​អោយ​ខ្លួននាង​ល្អជាងបុរសម្នាក់នោះអោយទាល់តែបាន។ នាងបាន​សំរេច​ចូល​បំរើនៅ​ក្នុងការិយាល័យ​​ LME  ដែល​ជា​ភ្នាក់ងារ របស់​ រេន ត្សូរូកា (មិត្តភក្តិថ្មី)។ នាងនៅតែ​សង្ឃឹម​យ៉ាងម៉ុតមាំ​​ថានាង​នឹងអាចបំបាក់​អំនួត ស៊ូ បាន។ព្រមជាមួយគ្នានេះ នាងបានរក​ឃើញ​ភាព​​ពិតនិង​ចំណុចសំខាន់របស់ខ្លួន​​ក្នុងស្ថានការដ៏ចាំបាច់ ដែលបានផ្លាស់ប្តូរជីវិតរបស់នាង​និង​អ្នកផ្សេងទៀត​ដែល​ជាប់ពាក់ព័ន្ធជាដ៏​រាប។​

    ស៊ូដើម្បីឈ្នះ

    May 08, 2014
  • វាគឺជាការជួបគ្នានៅរដូវរងាររវាងក្មេងស្រីជំទងវ័យ១៩ឆ្នាំនឹងក្មេងប្រុសវ័យ១៧ឆ្នាំ។ម្នាក់មានការលូតលាស់ផ្នែករូបរាងកាយមិនប្រក្រតី មើលទៅដូចជាកូនក្មេងអាយុត្រឹម៧ ឯម្នាក់ទៀតមានរូបរាងមាំទាំខ្ពស់សង្ហាតែបែរជាមានការគិតសស្អាតដូចជាក្មេងតូចមិនដឹងក្តីអាយុ៧​ឆ្នាំទៅវិញ។តើមានរឿងរ៉ាវអ្វីខ្លះដែលក្មេងជំទង់ទាំងពីរនឹងឆ្លងកាត់ជាមួយគ្នានារដូវរងារនោះ? តើអ្នកទាំងពីរអាចទទួលបានភាពកក់ក្តៅ ភាពរីករាយនឹងសុភមង្គលដោយរយ៉ាងណាដែរ?

    ភាពកក់ក្តៅនារដូវរងា

    May 08, 2014
  • កាលពីរាប់រយឆ្នាំមុន, មនុស្សត្រូវបានសម្លាប់ដោយសារយក្សអស់ជាច្រើន ។ យក្សទាំងនោះសុទ្ធតែមានមាឌធំហើយខ្ពស់ដែលសុទ្ធតែគ្មានបញ្ញា ធ្វើឲ្យមនុស្សវិនាសមិនតែប៉ុណ្ណោះបានយកពួកគេធ្វើជាអាហារថែមទៀត ។ អ្នកដែលនៅរស់មានចំនួនតិចណាស់ដែលពួកគេយក​   ទីក្រុងធ្វើជារបាំងការពារ,មិនថាយក្សទាំងនោះធំនិងខ្ពស់ប៉ុណ្ណាក៏ដោយ ។

    មកទល់បច្ចុប្បន្ននេះ,ទីក្រុងទាំងមូលមិនឃើញមានយក្សអស់ពេល100ឆ្នាំមកហើយ ។ ក្មេងប្រុសជំទង់ម្នាក់, Eren និងប្អូនស្រីចិញ្ចឹមរបស់ខ្លួន, Mikasa បានលើកឡើងពីគ្រោះថ្នាក់ដ៏រន្ធត់មួយថា របាំងការពារទីក្រុងនឹងត្រូវបំផ្លាញដោយយក្សដែលមានកម្ពស់ 60ម៉ែត្រ ។ ចំណែក  យក្សតូចៗនឹងបង្កគ្រោះទឹកជំនន់ក្នុងទីក្រុង,ក្មេងទាំងពីរនេះបានឃើញម៉ាក់របស់Eren ដែលត្រូវបានយក្សស៊ីជាអាហារស្រស់ៗតែម្តង ។ ដោយមិនអាចជួយអ្នកមានគុណបាន Eren ក៏ស្បថថានឹងកម្ចាត់យក្សទាំងនោះឲ្យអស់ដើម្បីសងសឹកដល់មនុស្សដែលបានស្លាប់។

    អ្នកក្លាហានវ័យក្មេង អុីរេន

    May 08, 2014
  • ហ្គោល រូចឺ គឺជាស្តេចចោរសមុទ្រដែលមានអំណាចទូទាំងដែនសមុទ្រ ប៉ុន្តែ​នៅ​ចុង​ក្រោយ​គេ​ត្រូវ​​បានចាប់ខ្លួននិង​កាត់ទោស​ប្រ​ហារ​ជីវិត។ សំដីចុងក្រោយរបស់គេ​បានធ្វើអោយពិភព​​លោក​​ទាំង​មូល​ក្រ​ឡាប់​ចក្រ​ដោយ​សារ​តែ​ការ​បង្ហើប​ពី​ផែន​ទី​កំ​ណប់​ម​ហា​សាល​របស់​គេ​។​អ្នក​ដែល​រក​ឃើញ​កំ​ណប់​ទាំង​នោះ​នឹង​ទទួល​បាន​ទាំង​ទ្រ​ព្យ​សម្បត្តិ​ កេរ្តិ៍​ឈ្មោះ និង​អំ​ណាច​​ អ្នក​នោះ​នឹង​​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ស្តេច​ដែន​ដី​សមុទ្រ​ទាំង​មូល​។​ យ៉ាង​ណា​ម៉ិញ​ នៅ​ក្នុង​នោះ​ក៏​មាន​ក្មេង​ជំ​ទង់​ស្មោះ​ត្រង់​ម្នាក់​ដែល​បាន​អោយ​អត្ថន័យ​ពាក្យ​ចោរ​សមុទ្រ​ក្នុង​ន័យ​ផ្សេង​ គេ​មាន​គោល​ដៅ​ចង់​ក្លាយ​ជា​ចោរ​សមុទ្រ​តាំង​ពី​នៅជា​ក្មេងល្អិត​តែ​​គោល​ដៅ​នោះ​គឺ​ជា​គោល​ដៅ​បរិ​សុទ្ធ​មួយ​។​ លូហ្វី​ក៏​បាន​រៀប​ចំ​គម្រោង​ផ្សង​ព្រេង​ដ៏​គួរ​អោយ​ចាប់​អា​រម្មណ៍មួយ​ផង​ដែរ​។​តើ​តួអង្គ​​លូហ្វី​នឹង​បាន​ជួប​បញ្ហា​និង​រឿង​អស្ចារ្យ​អ្វី​ខ្លះ​នៅ​ក្នុង​ដំ​ណើរ​ផ្សង​ព្រេង​ស្វែង​រក​កំ​ណប់​ដ៏​ម​ហា​សាល​នោះ​? តើ​គេ​អាច​សម្រេច​បាន​ជោគ​ជ័យ​លើ​កិច្ច​ការ​នោះ​ឬ​ទេ​?

    ដំណើរស្វែងរកកំណប់របស់លូហ្វី

    May 08, 2014
  • វិរនារីទាំង 3

    វិរនារីទាំង 3

    May 05, 2014
  • រឿងថ្មីរបស់គីម មីយុង ហ៊ីយុន ក្នុងវ័យអាយុ២០ឆ្នាំ។ តើនាងចង់ធ្វើអ្វីទៅហ្ន៎?

    ចំនងស្នេហ៍លេខ២០

    May 05, 2014