Webtoon Monday

  • នៅលើមេឃមានហ្វូងតារានិករជាច្រើន រីឯមនុស្ស មានធ្មេញជាច្រើនដែរ។​ ផែនដីមមានភ្នំតូចធំ ហើយ មនុស្សមានរឿងតូចៗដែលត្រូវដោះស្រាយ

    ទេពធិតាកញ្ជ្រោង

    March 18, 2016 Author: Oparon
  • សុីមីសុ អានីយ៉ា គឺជាកូនស្រីរបស់អតីតកីឡាករតេនីសដ៏កំពូលក្នុងពិភពលោក។ ហើយពេលនេះ វាជាពេលរបស់នាងក្នុងការយកជ័យជំនះក្នុងវិស័យកីឡាតេនីសអាជីព យ៉ាងហោចណាស់ទម្រាំនឹងគូប្រជែងរបស់នាងមកដល់ ហើយ អាចបំបាក់នាងបានទាំងស្រុង មុននឹងនាងអាចបរិយាយរឿងមិនមិនល្អរបស់នាង។ នេះជាកន្លែងដែលគូប្រជែងដែលមានប្រៀបជាងបានចាប់ផ្តើម។

    បេះដូងរវើរវាយ

    March 14, 2016 Author: SilentMaru
  • យូរយារណាស់មកហើយ នៅក្នុងកាឡាក់ស៊ីដ៏ឆ្ងាយសែនឆ្ងាយ ... វាជារយៈពេលមួយនៃសង្គ្រាមសុីវិល។ យានអវកាសដែលបះបោរ ធ្វើការវាយប្រហារពីមូលដ្ឋានដ៏អាថ៌កំបាំង បានយកឈ្នះជាលើកដំបូងរបស់គេលើអាណាចក្របិសាចកាឡាក់ស៊ី ។ ក្នុងពេលធ្វើសង្គ្រាម អ្នកស៊ើបការណ៍សម្ងាត់របស់ក្រុមបះបោរ បានលួចគំរោងការសម្ងាត់ដោយជោគជ័យ ដែលវាជាសព្វាវុធដ៏សំខាន់បំផុត របស់អាណាចក្របិសាច គេហៅថា "តារាមរណៈ"វាគឺជាស្ថានីយ៍អវកាសដែលមានអនុភាពគ្រប់គ្រាន់ក្នុងការបំផ្លាញភពទាំងមូលបាន។ ដោយត្រូវពួកបេសកជនបិសាចរកតាមចាប់  ព្រះនាងលីយ៉ា បានឡើងនាវាតារាត្រឡប់ទៅទីតាំងវិញយ៉ាងប្រញាប់ ព្រះនាងជាអ្នកគ្រប់គ្រងលើគំរោងការនេះ  ព្រោះវាអាចជួយសង្គ្រោះប្រជារាស្ត្ររបស់ព្រះនាង និងស្តារឡើងវិញនូវសេរីភាពជូនដល់កាឡាក់ស៊ី...

    សង្គ្រាមភពផ្កាយ

    November 05, 2015 Author: Hong Jacga
  • បិសាចជញ្ជក់ឈាម!  នរណាក៏គេដឹងដែរថា ជាបិសាច​ដែលបានលួងលោម​ប្រលោមស្នេហ៍​មនុស្សលោក​ដោយប្រើ​សម្រស់ទាក់ទាញ​ចិត្តជាមួយ​នឹងការ​លាក់បាំងភាព​ឃោរឃៅក្នុងចិត្ត ។​ បិសាចទាំងនោះ​​វារស់រានមាន​ជីវិតបានដោយការចិញ្ចឹមជីវិត​តាមការផឹកឈាម​របស់មនុស្សលោក។ មកដល់ពេលនេះ​ ពួកគេបាន​វិវត្តន៍ទៅជា​មនុស្សធម្មតាមួយក្រុម​ក្នុងសង្គមដែលពឹងអាស្រ័យ​ទៅការប៉ះពាល់​មនុស្សដើម្បីបាន​កម្លាំងថាមពលរស់នៅដោយមានក្តីសុខ។​ នេះគឺ​ជារឿង​បិសាចជញ្ជក់ឈាម​ឆោតល្ងង់​ម្នាក់​ដែលប្រាថ្នាចង់បាន​សេចក្តីសេ្នហាពិតប្រាកដមួយ។
     

    មិនឲ្យប៉ះទេ

    October 14, 2014 Author: massstar
  • គឺនិយាយអំពីក្មេងស្រីវិទ្យាល័យឈ្មោះ ឆូ ហា រេម ដែលស្រាប់តែបានជួបខ្មោចខណៈដែលមានតែនាងម្នាក់គត់ដែលអាចមើលឃើញ។ យើងអាចដឹងតិចតួចណាស់អំពីខ្មោចនោះក្រៅពីឈ្មោះរបស់គេគឺ យូ កា អន និងការពិតដែលគាត់ត្រូវបានគេគិតថាគាត់ត្រូវបានស្លាប់...ការជួបប្រទះជាមួយខ្មោចហាក់ដូចជាបន្ទុកមួយដ៏ធំក្នុងជីវិតនាង និង​ ការចងចាំពីអ្នកជិតខាងថ្មីដែលបានផ្តល់ការរំភើបចិត្តនៅក្នុងជីវិតរបស់នាង។

    ភីណូឈីអូ

    April 29, 2014 Author: Maru