Webtoon Friday

  • នៅថ្ងៃចូលរៀនដំបូងរបស់គេ កាមីន បានឃើញអ្វីមួយដែលមិនគួរឃើញ ហើយ ចាប់ពីថ្ងៃនោះមក ការចង់ដឹងរឿងវេទមន្តដែលគេមិនចេះអ្វីសោះ បណ្តាលឲ្យចិត្តគេ ចេះតែចង់ដឹង...

    ប្រមាញ់មេធ្មប់

    March 22, 2016 Author: SSP PARK
  • ឱកាស ហើយនិងកន្ត្រកស៊ុតចុងក្រោយ បានបណ្តាលឲ្យមនុស្សពីរនាក់ត្រឡប់ទៅរាត្រីដែលមានភ្លៀងធ្លាក់ជាមួយគ្នា។ រឿងអតីតកាល ពេលដែលពួកគេរៀននៅសកលវិទ្យាល័យ ហើយ ធ្វើឲ្យពួកគេមានចំណាប់អារម្មណ៍ចំពោះគ្នាទៅវិញទៅមក ត្រូវបានដាក់ពីមុខគេម្តងទៀត។ រឿងស្មុគស្មាញពីអតីតកាល​ និងបច្ចុប្បន្ន ត្រូវបានបង្ហាញប្រាប់យើងថា ពួកយើងបានរៀនសូត្រច្រើនពីការទំនាក់ទំនងរបស់ពួកគេពីរនាក់។

    ដោយចៃដន្យ ពួកយើង...ហើយក៏...

    March 17, 2016 Author: Evngarion
  • ជីន គឺជាតារាចម្រៀងដ៏ល្បីល្បាញម្នាក់ដែលអត្តសញ្ញាណពិតរបស់គេគឺមានប្រវត្តិពីស្តេចបិសាច "អធិរាជ ភឺឌីន "។ សូម្បីតែកូនរបស់គាត់ មឺយុ មិនបានដឹងថាឪពុករបស់គេមានជាពូជពង្សជាបិសាចនោះទេ។ ដើម្បីការពារកូនគាត់ ជីន ត្រូវតែប្រយុទ្ធ។

     

    បុត្រាបិសាចជញ្ជក់ឈាម

    March 10, 2016 Author: smbryms
  • ពីរបីពាន់ឆ្នាំបានកន្លងផុតទៅ តាំងពីពេលដែលគីមីវិទូម្នាក់បានបង្កើតវិនធឺឡើង។​ ពេលនេះគាត់កំពុងតែរស់នៅជាមួយ ជេន កំពុងតែរៀនថាតើធ្វើជាមនុស្សវាមានន័យដូចម្តេច។

    វីនធឺ វូដ

    January 22, 2016 Author: cosmos&vanji
  • និស្សិតពេទ្យម្នាក់បានងប់ងុលលង់ស្នេហ៍នឹងទេពធិតាមួយរូបក្នុងកំឡុងពេលគាត់បានធ្វើការស្ម័គ្រចិត្តនៅប្រទេសនេប៉ាល់ ហើយគាត់បានព្យាយាមប្រឆាំងនឹងជោគវាសនាមួយនោះដើម្បីឲ្យបានសម្រេចដូចក្តីបំណងគាត់។ តើគាត់អាចទទួលជោគជ័យបានដែរឬទេ?

    បណ្តាសារទេពធិតាសុីតា

    September 25, 2015 Author: Haga
  • ខណៈដែល ឡែនដុន និង រ៉ាឆែល ផ្សងព្រេងធ្លាក់ក្នុងក្តីសេ្នហាជាមួយគ្នា ពួកគេបានជួបនឹងការផ្តាច់ទំនាក់ទំនងស្នេហានៅពាក់កណ្តាលផ្លូវ។ ពេលពួកគេស្គាល់ពីគ្នាកាន់តែច្បាស់ ពួកគេកាន់តែមើលឃើញថាខ្លួនគេកំពុងស្ថិតក្នុងចំណុចកណ្តាលនៃការប្រឈមនឹងសេចក្តីប្រច័ណ្ឌ រឿងអាស្រូវ ភាពចៃដន្យ និង ការយល់ច្រឡំ។ ទោះបីជួបបរាជ័យ និង ភាពឈឺចាប់រួមគ្នា ពួកគេនៅតែផ្សះផ្សា​ និង បង្កើតចំណងដែលមិនអាចបំបែកបានមួយ ដែលនាំពួកគេមិនត្រឹមតែមានទំនាក់ស្នេហារឹងមាំតែប៉ុណ្ណោះ ថែមទាំងមានភាពអត់ធ្មត់ចំពោះគ្នា។

     

    ស្នេហាអមតៈ

    August 07, 2015 Author: អិនស្តង់មីសូ
  • ចាប់ផ្តើមថ្ងៃទី៤បន្ទាប់ពីមេរោគរបស់ហ្សាមប៊ីបានកើតឡើង  នេះជារឿងមួយស្តីពីឆន្ទៈដើម្បីរស់

    សភាវគតិរបស់មនុស្ស  និងភាពលោភលន់ដ៍អត្មានិយម។ រឿងនិទានដ៍គួរឲ្យភ័យរន្ធត់មួយស្តីពីការរស់

    រានឡើងវិញនៃទីអវសានរបស់មនុស្សស្ទក់។

    ថ្ងៃមរណៈ

    November 21, 2014 Author: DEY
  • ការពិពណ៌នាអំពីរឿង : នេះគឺជារឿងរបស់ក្មេងស្រីម្នាក់ដែលមានឈ្មោះដូចអាទិទេពមួយអង្គ កូប៊ឺរ៉ា។ អាទិទេពដែលបាននាំមកការផ្លាស់ប្ដូរពិភពលោកដ៏អស្ចារ្យជាយូរលង់ ណាស់មកហើយ។ កូប៊ឺរ៉ា រស់នៅក្នុងភូមិលើភ្នំដាច់ស្រយាលមួយជាមួយគ្រួសាររបស់នាង។ ជីវិតរបស់នាងក្រឡាប់ចាក់នៅពេលនាងបានឃើញភ្លើងឆេះនៅក្នុងស្រុក របស់នាងនិងអ្នករាល់គ្នាដែលនាងស្គាល់ស្លាប់អស់។ យោងតាមការណែនាំគ្រូមន្ដអាគមម្នាក់ នាងបង្កើតច្បាប់មួយ ជាសង្គ្រាមមួយប្រឆាំងព្រះ។

    វាសនាកេ្មងស្រីព្រៃភ្នំ

    April 03, 2014 Author: Currygom